(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីបណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរយានយន្ត (ទម្រង់ថ្មី) ដើម្បីបញ្ជាក់ពីគុណសម្បត្តិនៃបណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរយានយន្តទម្រង់ថ្មីនេះ។
ក្រសួងសាធារណការបានបញ្ជាក់នូវគុណសម្បត្តិបណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរយានយន្តទម្រង់ថ្មី មានដូចជា៖
* ទម្រង់បណ្ណប្រភេទថ្មី មានភាពស្វិត មិនងាយរហែក មិនជ្រាបទឹក
* មាន QR Code សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យ
* មានស្រទាប់ UV ការពារការក្លែងបន្លំសន្លឹកបណ្ណ
* លឿន៖ ម៉ាស៊ីនបោះពុម្ពតូច មានតម្លៃសមរម្យ ត្រូវបានតម្លើងនៅគ្រប់មន្ទីររាជធានី-ខេត្ត ច្រកចេញចូលតែមួយ និងហាងលក់ទោចក្រយានយន្ត ហើយអាចបោះពុម្ព និងប្រគល់ជូន ម្ចាស់បណ្ណភ្លាមៗនៅនឹងកន្លែង៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖