(ភ្នំពេញ)៖ ដោយមានការណែនាំផ្ទាល់ពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ដ្រីភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង សហការជាមួយភ្នាក់ងារត្រួតពិនិត្យឱសថ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវត្រួតពិនិត្យ និងមានវិធានការ ទប់ស្កាត់នូវឱសថក្លែងក្លាយ។
ក្រៅពីត្រួតពិនិត្យក្លែងក្លាយ ក្រុមមន្ដ្រីជំនាញ បានត្រួតពិនិត្យរកឱសថគ្មានលេខទិដ្ឋាការ-បញ្ជិការ ឱសថខុសច្បាប់ ឱសថដែលក្រសួងសុខាភិបាលហាមឃាត់ ឱសថអន់គុណភាព និងឱសថហួសកំណត់ប្រើប្រាស់។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅតាមឱសថស្ថាន-ឱសថស្ថានរង អាគារលក់ឱសថបូរាណខ្មែរ ក្នុងរាជធានីភ្នំពេញ៕