(ភ្នំពេញ)៖ ក្រោយពីចុះអនុស្សរណៈជាមួយ ធនាគារវឌ្ឍនៈរួចមក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឲ្យដំណើរការ ការបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ ជាផ្លូវការហើយ ចាប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះតទៅ នៅគ្រប់ធនាគារវឌ្ឍនៈ ទូទាំង២៥រាជធានី-ខេត្ត នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២០ ខែកុម្ភៈនេះ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្រាប់ម៉ោងធ្វើការ នៅការិយាល័យកណ្ដាល រាជធានីភ្នំពេញ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៦៖៣០នាទីល្ងាច។ ចំណែកនៅតាមបណ្ដាខេត្តទាំង២៤ ម៉ោងធ្វើការនៅថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច និងថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ព្រឹក៕
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖