Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន, អភិបាលខេត្តកំពង់ស្ពឺ កោះប្រជុំម្ចាស់ធនាគារឯកជន គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ មកអនុវត្តន៍តាមជាចាំបាច់

20-02-2017 19:08

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចកោះហៅ តំណាងធានាគារឯកជន គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ និងរដ្ឋបាលក្រុង-ស្រុក ចូលរួមប្រជុំរួមគ្នា ដើម្បីជំរុញការអនុវត្ត​តាម​អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះដែរ ក៏ដើម្បីជំរុញការអនុវត្តតាមសេចក្ដីណែនាំរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធានាគារជាតិនៃកម្ពុជា ស្ដីពីការបញ្ជៀសការភ័ន្តច្រឡំរបស់ប្រជាពលរដ្ឋ ផងដែរ ដែលធ្លាប់ច្រឡំថា «ធានាគារឯកជន និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ជាគ្រឹះស្ថានរបស់រដ្ឋ»

សូមរំលឹកថា នៅពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ»

ការអំពាវនាវជាប្រចាំនេះ ធ្វើឡើងក្រោយរាជរដ្ឋាភិបាល សង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់​ជនបទ​តែងតែមានការយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុ ជាគ្រឹះស្ថានរបស់រដ្ឋ ដូច្នេះសូមអំពាវនាវឲ្យប្រជាពលរដ្ឋដឹងថា «ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ មិនមែនជាស្ថាប័នរបស់រដ្ឋទេ»