(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការរងទទួលផែនធនធានមនុស្សលោក អ៊ិត គឹមស្រ៊ន និងស្នងការរងទទួលការងារសន្តិសុខ លោក ខៀវ ចាន់នី ត្រូវបានមន្រ្តីនគរបាលក្រោមឱវាទ ប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីលើការដឹកនាំការងារ ព្រមទាំងមានភាពពុករលួយថែមទៀតផង។
យោងតាមពាក្យបណ្តឹងរបស់តំណាងមន្រ្តីនគរបាល ដែលផ្ញើទៅសម្តេចក្រឡាហោម កាលពីដើម ខែកុម្ភៈ ឆ្នាំ២០១៧ ហើយអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលើកឡើងថា ការតែងតាំងមន្រ្តីនគរបាលតាមកន្លែងនីមួយៗ គឺត្រូវកំណត់តម្លៃយ៉ាងច្បាស់ ធ្វើឲ្យមន្រ្តីដែលមានសមត្ថភាព និងគ្មានលុយនោះមិនអាចឡើងដំណែងបាននោះទេ។
យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយ និងពន្យល់ពីលោកឧត្តមសេនីយ៍សុ្នងការ និងស្នងការរងទាំង២រូបបាននៅឡើយទេ នៅថ្ងៃដដែលនេះ។
សូមអានព័ត៌មានលម្អិត ពាក្យប្តឹងរបស់មន្រ្តីនគរបាលខេត្តកំពង់ធំ ខាងក្រោមនេះ៖