(ស្វាយវៀង)៖ ប្រជាកសិករ៣២៦គ្រួសារ នៅ១៧ភូមិ ក្នុងខេត្តស្វាយវៀង កំពុងមានជីវភាពធូធារច្រើន ក្រោយពីទទួលបានជំនួយ ពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តជាតិជប៉ុន JICA លើគម្រោងដាំបន្លែគ្នានជាតិគីមី ។
JICA បានផ្ដល់ហិរញ្ញវត្ថុដល់អង្គការអ្នកស័្មគ្រចិត្តអន្តជាតិ Yamagata (IVY) បង្កើតមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផលស្វាយវៀង ដើម្បីទទួលបានទិញបន្លែ គ្រប់ប្រភេទ ដែលគ្មានជាតិគីមីពីប្រកសិករ ហើយអង្គការនេះ ក៏បានស្វែងរកទីផ្សារ ឲ្យប្រជាកសិករផងដែរ។ ក្រៅពីនោះអង្គការ IVY បានជួយដល់ការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដល់ប្រជាកសិករនៅទូទាំង១៧ភូមិ ក្នុងខេត្តស្វាយវៀង។
កញ្ញា Ayumi Matsuura ប្រធានអង្គការIVY បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រោយទទួលការជំនួយពីJICA អង្គការក៏បាន បង្កើតជាមជ្ឈមណ្ឌល ប្រមូលផ្ដុំកសិផលស្វាយវៀង ដើម្បីជួយសម្រួលដល់ប្រជាកសិករ។ មជ្ឈមណ្ឌលនេះ រួមមានកន្លែងលក់ សម្ភារៈពូជបន្លែដល់ប្រជាកសិករ មានបន្ទប់លាងសំអាតបន្លែ កន្លែងទទួលទិញបន្លែគ្រប់ប្រភេទ របស់ប្រជាពលដ្ឋកន្លែងវេចខ្ចប់ បន្លែជាដើម។
ជាមួយគ្នានេះ លោក សេក សុវណ្ណឧត្តម ប្រធានគ្រប់គ្រងសហគមន៍ ភូមិព្នៅ ឃុំចាសួស ស្រុកស្វាយវៀង ខេត្តស្វាយវៀង បានឲ្យ ដឹងថា រាល់ថ្ងៃអង្គការ IVY បានទទួលការទិញបន្លែ គ្រប់ប្រភេទ ពីសហគមន៍ចំនួន២០កន្លែងមាន៣២៦គ្រួសារ ក្នុង១៧ភូមិទូទាំង ខេត្តស្វាយវៀង ដោយមានបន្លែស្លឹក ,មើម ។ លោកបន្តថា អង្គការបានរកទីផ្សារជូនប្រជាពលរដ្ឋទាំងនៅ ក្រុងបាវិត និងរាជធានី ភ្នំពេញ ដោយនៅភ្នំពេញ អង្គការរកទីផ្សារជូនប្រជាកសិករសរុប មាន១០កន្លែង ក្នុងនោះក៏មានផ្សារទំនើបអ៊ី អនម៉ល ផងដែរ។
លោកបានបន្ថែមថា គិតមកដល់ឆ្នាំ២០១៧នេះ ការទទួលទិញមានការកើនឡើងដោយសារតំរូវទីផ្សារមានការកើនឡើងដែរ និងប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីការ ដាំបន្លែគ្នានជាតិគីមី។
ប្រជាកសិករ អ៊ុ សឿន ដែលបានយកបន្លែមកលក់គ្រប់ប្រភេទមជ្ឈមណ្ឌលខាងលើបានប្រាប់ឲ្យដឹងថា ក្រោយពីអង្គការ IVY បង្កើត មជ្ឈមណ្ឌលនេះឡើង បានសម្រួលដល់ជីវភាព របស់គាត់ច្រើនជាងមុខ។ លោកស្រីបានបន្តឲ្យដឹងថា ពីមុខគាត់រកបានចំណូល តិចតួចណាស់ បន្លែមកដល់ពេលគាត់សល់ពីការចាយវាយក្នុង១ខែ ពី១លាន ទី២លានរៀនពីការដាំបន្លែនេះ។
គូរបញ្ជាក់ថា អង្គការ IVY បានចាប់ផ្តើមគម្រោងបង្កើតមជ្ឈមណ្ឌល និងជំរុញឲ្យប្រជាកសិករ ដាំបន្លែគ្នានធាតុគីមីតាំងពីឆ្នាំ២០១១ គិតរហូតមកដល់ពេលនេះ មានរយៈពេល៦ឆ្នាំហើយ។ បើតាមអះអាងរបស់ប្រជាកសិករគម្រោងរបស់ JICA ផ្ដល់ជូនដល់អង្គការ IVY បានជួយសម្រួលដល់ជីវភាពប្រជាកសិករ នៅតាមសហគមន៍ ឲ្យមានជីវភាពធូធារច្រើនជាងមុខ៕