(ឧត្តរមានជ័យ)៖ លោក សរ ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោក សូត ស៊ីសុខឃៀង ប្រធានមន្ទីកសិកម្មខេត្ត កំពុងល្បីថា កំពុងតែចាត់វិធានការ ទៅលើអាជីវកម្មនាំធ្យូងចេញទៅប្រទេសថៃ តាមច្រកទ្វាអន្តរជាតិអូស្មាច់ ប៉ុន្តែបើតាមការសង្កេតឃើញ មានរថយន្ដដឹកធ្យូងឆ្លងដែនទៅប្រទេសថៃ យ៉ាងគ្រឹកគគ្រេងដ៏ដែល ហាក់បីជាគ្មានប្រសិទ្ធភាពនោះទេ។
ជាក់ស្ដែង មានសេចក្ដីរាយការណ៍មកកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា មានរថយន្ដជាច្រើនគ្រឿង បាននិងកំពុងធ្វើសកម្មភាព ដឹកជញ្ជូនធ្យូងទៅប្រទេសថៃ ចេញពីបន្ទាយយោធាវរៈការពារព្រំដែនលេខ៤២៥ ចំណុះមិភាគ៤។
តាមប្រភពបានបង្ហើបឲ្យដឹងថា បន្ទាយយោធាខាងលើនេះ ជាទីតាំងស្តុបធ្យូងសម្រាប់នាំចេញទៅប្រទេសថៃ ជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះតែម្តង ទោះបីជាលោក អភិបាលខេត្តឧត្តមានជ័យ បានចាត់វិធានការ និងដាក់បទបញ្ជា ទៅដល់ស្ថាប័នមានសមត្ថកិច្ច នៅច្រកទ្វាអន្តរអូស្មាច់ និងមន្ទីរពាក់ពន្ធ័ឲ្យចាត់វិធានការក្ដៅគគុក យ៉ាងណាក៏ដោយ តែស្ថាប័នប្រចាំការនៅច្រទ្វាអន្តរជាតិខាងលើនេះ មិនបានគោរពបញ្ជានោះឡើយ។
មានការបែកធ្លាយថា មានមន្ត្រីឈរជើងទាំងអស់នោះ តម្រូវឲ្យថៅកែធ្យូងបង់ប្រាក់មួយការុង១ពាន់រៀល។
ក្រុមឈ្មួញបានបង្ហើបថា បានចំណាយប្រាក់រាប់ម៉ឺនដុល្លាក្នុងមួយខែៗ ដើម្បីសុំភ្លើងខៀវពីស្ថាប័នពាក់ពន្ធ័នៅក្នុងស្រុក ខេត្ត និងច្រកទ្វារ។
លោក សូត ស៊ីសុខឃៀង ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈមិ្សលមិញនេះថា លោកបានចុះប្រត្តិបត្តិការ ដាក់ការតាមដានឃ្លាំមើលទាំងយប់ ទាំងថ្ងៃក្រោមបទបញ្ជារបស់លោកអភិបាលខេត្តតែវាអត់ឃើញ បើមាននៅកន្លែងណា លោកនិងចាត់ការភ្លាមៗ ព្រោះវាជាបញ្ហាដ៏ធំមួយ ដែលបានបំផ្លាញព្រៃឈើដែលនៅសេសសល់ឲ្យវិនាសសកម្ម៕