Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខសិក្ខាកាម និងត្រួតពិនិត្យការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង

20-02-2017 14:46

(កំពង់ឆ្នាំង)៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ស្ថិតនៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺជាកន្លែង សម្រាប់បណ្តុះបណ្តាលសិក្ខាកាម ដែលត្រូវបានជ្រើសរើសថ្មី ដើម្បីបំពេញក្របខណ្ឌកងរាជអាវុធហត្ថ។

ទីតាំងនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវ ស្ពាន ប្រព័ន្ធលូ អគារស្នាក់នៅ អគារពហុសិក្សា ផ្ទះបាយ ចង្ក្រានដាំបាយ ប្រើចំហាយទឹក ស្រះស្តុកទឹក បណ្តាញអគ្គីសនី បណ្តាញផ្គត់ផ្គង់ទឹកស្អាត ទីលានឧបសគ្គ...។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូចុះសួរសុខទុក្ខសិក្ខាកាម ដែលកំពុងហ្វឹកហ្វឺនរៀនសូត្រ និងត្រួតពិនិត្យការសាងសង់ ដើម្បីរៀបចំដាក់ចេញនូវគម្រោងស្ថាបនកម្មបន្ត។

នាឱកាសនោះ នាយឧត្តមសេនីយ៍ បានឧបត្ថម្ភទឹកដោះគោចំនួន២០កេះ ស្ករសចំនួន២០០គីឡូក្រាម សម្លៀកបំពាក់ឯកសណ្ឋាន អាវយឺត ស្បែកជើងចំនួន៣៦៦កំប្លេ និងថវិកាចំនួន១០.០០០ដុល្លារផងដែរ៕