(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសម័យប្រជុំពេញអង្គលើកទី២៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនៅព្រះបរមរាជវាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ការបើកសម័យប្រជុំពេញអង្គនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន១១ ក្នុងនោះក៏មានការបង្ហាញពី របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៧ និងលើកទី២៨ ផងដែរ។
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចខាងក្រោម៖