(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងកាន់អំណាចគណបក្សទាំងមូល នៅម៉ោង២រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ នឹងដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួនសរុបចំនួន៩នាក់ ចុះទៅសាកសួរសុខទុក្ខ សកម្មជនរបស់ខ្លួន ចំនួន១៥នាក់ ដែលកំពុងជាប់ឃុំឃាំង នៅមណ្ឌលអប់រំកែប្រែ (ម១) ព្រៃស។
សកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១៥នាក់នោះរួមមាន៖ ១-មាជ សុវណ្ណរ៉ា, ២- ឃិន ជំរឿន (ឃិន រឿន), ៣-ស៊ុ ពុទ្ធី, ៤-អឿ ណារិទ្ធ, ៥-អាន បឋម, ៦-សាន សីហៈ, ៧-សាន គឹមហេង, ៨-នាង សុឃុន, ៩-រឿន ចាន់ត្រា, ១០-ទេព ណារិន, ១១-អ៊ុក ពេជ្រសំណាង, ១២-កែ ឃីម, ១៣-យន់ គឹមហួរ, ១៤-យា ថុង និង ១៥-គង់ រាយ៉ា។
សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារសាធារណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥៕