(ភ្នំពេញ)៖ ជនជាតិបរទេសចំនួន៥២នាក់ ក្នុងនោះមានស្រី៥នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញចេញពីប្រទេសកម្ពុជា នាសប្តាហ៍នេះ បន្ទាប់ពីត្រូវចាប់ខ្លួនពាក់ព័ន្ធការស្នាក់នៅ ធ្វើការខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ការបណ្តេញចេញប្រចាំសប្តាហ៍សរុបចំនួន៥២នាក់ /ស្រី០៥នាក់(នៅសល់ពីសប្តាហ៍មុនៗចំនួន១០នាក់) មាន០៣សញ្ជាតិខាងក្រោមៈ
-ជនជាតិវៀតណាម ចំនួន១៤នាក់/ស្រី០១នាក់
-ជនជាតិឥណ្ឌា ចំនួន០៥នាក់/ស្រី០១នាក់
-ជនជាតិបារាំង ចំនួន០១នាក់ស្រី
-ជនជាតិចិនដីគោក ចំនួន២៧នាក់/ស្រី០២នាក់
-ជនជាតិអង់គ្លេស ចំនួន០២នាក់
-ជនជាតិកូរ៉េ ចំនួន០៣នាក់
-ជនជាតិ នីហ្សេរីយ៉ា ចំនួន០១នាក់។
បើតាមលោកឧត្តមសេនីយ៍ ការឃាត់ខ្លួនមួយសប្តាហ៍កន្លងទៅនេះ មានសរុបចំនួន៥៧នាក់/ស្រី០៩នាក់ មាន០៦សញ្ជាតិដូចខាងក្រោមៈ
-ជនជាតិវៀតណាម ចំនួន២៦នាក់/ស្រី០៥នាក់
-ជនជាតិឥណ្ឌា ចំនួន០២នាក់/ស្រី០១នាក់
-ជនជាតិចិនដីគោក ចំនួន២៦នាក់/ស្រី០២នាក់
-ជនជាតិបារាំង ចំនួន ០១នាក់/ស្រី០១នាក់
-ជនជាតិប៊ែលហ្សិក ចំនួន០១នាក់
-ជនជាតិអាឡឺម៉ង់ ចំនួន០១នាក់។
ជនជាតិបរទេសទាំងនេះ បានលួចឆ្លងដែនស្នាក់់នៅ លើសទិដ្ឋាការ គ្មានលិខិតឆ្លងដែន និង មានសកម្មភាពប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។ សម្រាប់ស្ថិតិជនបរទេសដែលកំពុងស្នាក់នៅ ក្នុងកន្លែងត្រៀមបណ្តេញចេញ មាននៅមណ្ឌលភ្នំពេញ និងមណ្ឌលសៀមរាប សរុបចំនួន១៦នាក់ មាន១១សញ្ជាតិ៕