Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភាចេញសេចក្តីប្រកាសផ្លូវការអំពីលទ្ធផល នៃសម័យប្រជុំសភាវិសាមញ្ញ នាព្រឹកថ្ងៃច័ន្ទនេះ

20-02-2017 11:56

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ១១៖៣០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ រដ្ឋសភាបានសេចក្តីប្រកាសព័ត៌មាន ផ្លូវការអំពី​លទ្ធផល នៃសម័យប្រជុំសភាវិសាមញ្ញ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

ចំណុចសំខាន់នៃកិច្ចប្រជុំសភានាព្រឹកថ្ងៃនេះ​ គឺអង្គសភាបានអនុម័ត​យល់ព្រមលើ​ខ្លឹមសារទាំងស្រុង​នៃសេចក្តីស្នើ​វិសោធនកម្ម​ច្បាប់ ស្តីពីគណបក្សនយោបាយចំនួន៦៦សំឡេង។ រដ្ឋសភាបានបញ្ចប់​កិច្ចប្រជុំនៅវេលា​ម៉ោង៩៖៤៧នាទី​នាព្រឹកថ្ងៃដដែល៕