Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តព្រះសីហនុ ទទួល និងដឹកនាំមន្រ្តី​បរិច្ចាគជូន ក្រុមកីឡា​ធាក់កង់​ស្ម័គ្រចិត្ត ប្រមូល​មូលនិធិ ឧបត្ថម្ភមន្ទីរ​ពេទ្យគន្ធបុប្ផា

20-02-2017 11:39

(ព្រះសីហនុ)៖ ឧត្តមសេនីយ៍​ ទោ ជួន​ណារិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ ​បានទទួលបដិសណ្ឋារ​កិច្ច ក្រុមកីឡាធាក់កង់ស្ម័គ្រចិត្ត ប្រមូលមូលនិធិឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា ដែលមានប្រធានបទ «កង់គន្ធបុប្ផាដើម្បីជីវិតកុមារកម្ពុជា»

នៅក្នុងឱកាស​នោះលោកឧត្តមសេនីយ៍ស្នងការ និងមន្ត្រីនគរបាលជាតិខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីអាវុធហត្ថជាច្រើននាក់ បានចូលរួមបរិច្ចាគថវិកាផ្ទាល់​ខ្លួនតាមសទ្ធាជ្រះថ្លា រៀងៗ​ខ្លួន។

សូមបញ្ជាក់ថា ក្រុមកីឡាធាក់កង់ស្ម័គ្រចិត្ត បានធ្វើចលនាទូទាំងប្រទេស ដើម្បីប្រមូលថវិកាចូលរួមចំណែក និងផ្តល់ជូនមន្ទីរគន្ធបុប្ផា យកទៅព្យាបាលកុមារកម្ពុជា រាប់ពាន់នាក់ មកពីតាមបណ្តាលរាជធានី-ខេត្ត៕