(ភ្នំពេញ)៖ លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះនេះ បានអញ្ជើញបើកសិក្ខាសាលាមួយស្ដីពី «ការអនុវត្ត និងនីតិវិធីនៃបណ្តឹងទាក់ទងនឹងរឿងក្ដីរដ្ឋប្បវេណី នីតិវិធីការអនុវត្តដោយបង្ខំ» នៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើង ក្រោមការឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (JICA) ។
សិក្ខាសាលានេះ នឹងផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់ឱ្យបានយល់ ទាក់ទឹងនឹងចម្ងល់មួយចំនួនពាក់ព័ន្ធនឹងរឿងតុលាការដូចជា៖ បានឈ្នះក្ដីហើយ តែចុងចម្លើយមិនស្ម័គ្រចិត្តបង់លុយឲ្យសោះ... តើអាចយកលុយមកវិញដោយបង្ខំបានឬទេ ? តើត្រូវដាក់ឯកសារអ្វីខ្លះទៅតុលាការ ? នេះជាអ្វីនៃ នីតិវិធីការអនុវត្តដោយបង្ខំ៕