(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានរៀបចំដំណើរកំសាន្ត ទស្សនកិច្ចដល់អ្នកសារព័ត៌មានជិត២០នាក់ ដោយធ្វើដំណើរឆ្ពោះទៅកាន់ ខេត្តស្វាយរៀង ដើម្បីពិនិត្យមើល សមិទ្ធិផលនានារបស់ JICA។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃ នៅថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានអ្នកសារព័ត៌មាន មកពីស្ថាប័នទូរទស្សន៍ វិទ្យុ គេហទំព័រជាដើម។
លោក kamoshida ទីប្រឹក្សានៃស្ងានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីបើកដំណើរទស្សនកិច្ចនេះថា មានកត្តាសំខាន់មួយចំនួន ដែលជប៉ុនជួយដល់កម្ពុជា ដោយសារជប៉ុនយល់ឃើញថា កម្ពុជាត្រូវការស្តារប្រទេសជាថ្មីដោយសារសង្រ្គាម ដោយសារកម្ពុជាមានការផ្សារភ្ជាប់និងស្ថិរភាពតំបន់ ប្រជាជនកម្ពុជាមានចំណូលតិច និងមានការអភិវឌ្ឍទាបជាងបណ្តាប្រទេសមួយចំនួនទៀត។ លោកបន្ថែមថា ការជួយកម្ពុជាពិតជាមានសារសំខាន់ណាស់ ។
គម្រោងដំណើរទស្សនកិច្ចរយៈពេល២ថ្ចៃរបស់JICA នឹងមានការចុះទៅពិនិត្យគម្រោងJPP ការអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ចែកចាយ បន្លែនៅខេត្តស្វាយរៀងគម្រោងកែលម្អមន្ទីរពេទ្យខេត្តស្វាយរៀងជាដើម។
ជាការកត់សំគាល់JICA ជារៀងរាល់ឆ្នាំបានរៀបចំគម្រោងជាច្រើននៅតាមបណ្តាលខេត្តជាច្រើននៅកម្ពុជា ដើម្បីអោយអ្នកសារព័ត៌មានជាតិនិង អន្តរជាតិបានធ្វើដំណើរពិនិត្យមើលនៅសមិទ្ធផលនានារបស់JICA សម្រេចបានកន្លងមក៕