(ស្វាយរៀង)៖ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ នៅវត្តចន្ត្រី ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនោះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះគ្រូចៅអធិការ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាង២១០អង្គ/នាក់ ផងដែរ៕