(ភ្នំពេញ)៖ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់​សាធារណៈ បានបញ្ជាក់​ឲ្យដឹងថា កម្លាំងនគរបាលអនុវត្ត ច្បាប់​ចរាចរណ៍បានត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹងទូទាំងប្រទេសនៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង១១​ដល់ ៣រំលងអាធ្រាត៖

* អ្នកបើកបរមានជាតិស្រវឹង៥នាក់ ស្រវឹងដល់កម្រិតផាកពិន័យ
* ធ្វើការអប់រំ៤នាក់ មានអ្នកបើកបររថយន្ត៣នាក់ និងម៉ូតូ១នាក់
* ពិន័យ១នាក់ មានអ្នកបើកបរម៉ូតូ
* ឃាត់ខ្លួន គ្មាន

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានអំពាវនាវ​ឲ្យអ្នកបើកបរទាំងអស់ សូមកុំសេពគ្រឿងស្រវឹង ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ៕