(កំពង់ស្ពឺ)៖ រដ្ឋលេខាធិការក្រសួងធម្មការ និងជាប្រធានគណៈពង្រឹង ចុះជួយឃុំវល្លិ៍ស លោក នរ រតនៈវឌ្ឍនោ និងលោកស្រី សូ សុគន្ធារី បាននាំសម្លៀកបំពាក់ចំនួន១២កំប្លេ និងថវិកាម្នាក់ចំនួន២០,០០០រៀលផងដែរ ។
ការនាំសម្ភារ និងថវិការចែកជូននេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅឃុំវល្លិ៍ស ជួយឧបត្ថម្ភខោអាវម្នាក់ៗមួយកំប្លេ និងថវិកា២ម៉ឺនរៀល ដល់ប្រជាការពារភូមិចំការ រដ្ឋ ឃុំវល្លិ៍ស ដែលខ្វះលទ្ធភាព។
លោក នរ រតនៈវឌ្ឍនោ បានឲ្យដឹងថា ការចែកជូនសម្លៀកបំពាក់ និងថវិការនេះ គឺដើម្បីពង្រឹងការងារសន្តិសុខការពារសុវត្តិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ពួកគាតផ្ទាល់តែម្តង។
លោកបានបន្តថា ប្រជាការពារ គឺជាកម្លាំងស្នូលក្នុងការតាមដានរាល់មុខសញ្ញាដែលបង្ករអសន្តិសុខ បញ្ហាគ្រឿងញៀន ក្រុមជនទំនើង ដើម្បីធានាដល់បញ្ហាសន្តិសុខចាំបាច់ភ្លាមៗ ជាប្រចាំថ្ងៃ៕