(ឧត្តរមានជ័យ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ និងប្រគល់ផ្ទះទេវតាមួយខ្នង ជូនលោកតា ​អ៊ុំ ហាន់ អាយុ​៨៨​ឆ្នាំ និងលោកយាយ ជួន សារេត អាយុ​៨៧ឆ្នាំ​ ដែលរស់នៅភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក ស ថាវី អភិបាលខេត្ត លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការជុំវិញ​ខេត្ត-ស្រុក​ លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា សិស្សានុសិស្ស​ ជាច្រើននាក់ផងដែរ។

ក្រៅពីផ្ទះមួយខ្នងជូនលោកតា ​អ៊ុំ ហាន់ អាយុ​៨៨​ឆ្នាំ និងលោកយាយ ជួន សារេត អាយុ​៨៧ឆ្នាំ​ លោកស្រី ហ៊ុន ម៉ាណា បានឧបត្ថម្ភបន្ថែមនូវ អង្ករ២​ការ៉ុង មី៥​កេះ ទឹកស៊ីអ៊ីវ​៣​យួរ ​ត្រីខ​១​កេស ទឹកដោះគោឆៅ​១​កេស និងមុង ភួយ មួយឈុត ដោយឡែកតាជី យាយជី ក្នុងម្នាក់ៗ ទទួលបានក្រម៉ា​១ សារុង១​៕