អំណោយរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានក្រុមការងារប្រគល់ជូនពលរដ្ឋ៣២៤គ្រួសារ នៅភូមិតាលៃ ឃុំគរ ស្រុកព្រៃឈរ
19-02-2017 11:24
(កំពង់ចាម)៖ លោក ឃុន ស៊ីម៉ន និងក្រុមការងារចុះជួយភូមិតាលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអំណោយរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជូយឃុំគរ និងឃុំល្វា ជូនប្រជាពលរដ្ឋ៣២៤គ្រូសារ។
អំណោយដែល លោក ឃុន ស៊ីម៉ន តំណាងលោក ម៉ក ពេជ្ជរិទ្ធ ប្រគល់ជូនប្រជាពលរដ្ឋនោះរួមមាន មី៣៦០កេស និងផ្ដល់ថវិកាជូនស្ដ្រីសម្រាលកូន២នាក់ ព្រមទាំងតបណ្ដាញលូក្នុងភូមិតាលៃ។
បន្ថែមពីនេះ ក្រុមការងារ បានទទួលយកនូវសំណូមពរមួយចំនួនពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយតាមតម្រូវការផងដែរ៕