(ភ្នំពេញ)៖ លោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជន និង លោក ហ៊ុន ម៉ាណែត ដែលជាអនុប្រធាន កំពុងដឹកនាំគណ:ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាចំនួន ២៥នាក់ ទៅបំពេញទស្សនកិច្ច នៅប្រទេសចិន រយ:ពេល១១ថ្ងៃ។
ដំណើរទស្សនកិច្ចនេះ ចាប់ពីថ្ងៃទី ១៩ខែកុម្ភ:ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៧ ដើម្បីរឹតចំណងមិត្តភាព យុវជនរបស់គណបក្សប្រជាជនកម្ពុជា និងយុវជនគណបក្សកុម្មុយនីស្តិ៍ចិន។
លោក កែ ប៊ុនខៀង បានឱ្យដឹងថា តាមកម្មវិធីដែលបានគ្រោងទុក គណ:ប្រតិភូ នឹងជួបពិភាក្សាការងារជាមួយ ក្រសួងទំនាក់ទំនងអន្តរជាតិចិន និង ប្រធានយុវជនបក្សកុំមុយនីស្ដចិន នៅទីក្រុងប៉េកាំង ព្រមទាំងការចេញ ទៅបំពេញទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៏ការងារ នៅ ខេត្តចំនួន២ទៀត គឺ ខេត្ត Chengdu និង ខេត្ត jiangxi ផងដែរ។
លោក កែវ ប៊ុនខៀង រំពឹងថា បន្ទាប់ពីបំពេញទស្សនកិច្ច នៅប្រទេសចិនលើកនេះ ថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា នឹងទទួលបានលទ្ធផលដូចជា បង្កើននិងពូនជ្រំចំណងសាមគ្គីរវាងគណបក្ស ប្រទេសក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរ។ ក្រៅពីនោះ គឺទទួលយកបទពិសោធន៍របស់បក្សកុម្មុនីស្តចិន ដោយធ្វើយ៉ាងម៉េចឱ្យយុវជនមានការយល់ដឹងកាន់តែច្រើនថែមទៀត ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕