(សៀមរាប)៖ មុនចូលស្តាប់តារាភាពយន្តហូលីវូដ Angelina Jolie និយាយពីភាពយន្តថ្មីរបស់លោកស្រី នៅសៀមរាប «មុនដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ = First They Killed My Father», លោក ពុយ គា អ្នកកាសែតជើងចាស់កម្ពុជា ឆ្លៀតជជែកជាមួយអ្នកកាសែតជើងចាស់ពីររូបរបស់អាមេរិក និងអង់គ្លេស ដែលចូល មកយកព័ត៌មានតាំង ពីសម័យសង្គ្រាមនៅឥណ្ឌូចិន និងនៅជាពិសេសនៅស្រុកខ្មែរកាលពី៤៧ឆ្នាំមុន (1970)។
អ្នកទាំងពីររូបនេះគឺ លោកស្រី Elizabeth Becker (New York Times) ដែលសរសេរសៀវភៅពីកម្ពុជា (ពេលដែលសង្រ្គាមរលត់ទៅ = When The War Was Over) និងលោក Jon Swain ដែលជាតួអង្គសំខាន់ និងជាអ្នកសរសេរផលិតរឿងភាពយន្តខ្មែរក្រហមដំបូងនៅឆ្នាំ1984 "វាលពិឃាត = The Killing Fields"
សូមជំរាបថា លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ធ្លាប់បាននិយាយរិះគន់អាមេរិក រឿងទម្លាក់គ្រាប់បែកនៅកម្ពុជា, លោកស្រីបានលើកឡើង យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលអាមេរិកមិន ដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាអំឡុងពេលសង្រ្គាមនោះទេ»។