ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ នៅកម្ពុជាអាចនឹងមានភ្លៀងកក់ខែ ស្ទើរទូទាំងប្រទេស, សូមបងប្អូនកសិករ រួសរាន់ប្រមូលកសិផល!
19-02-2017 09:30
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ បានព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២១-២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកម្ពុជា អាចនឹងមានភ្លៀងកក់ខែ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ រួសរាន់ប្រមូលកសិផលទុកដាក់ឲ្យបាន ទាន់ពេលវេលា៕