ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ «លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ» ឆ្នាំ២០១៧
18-02-2017 22:16
(ព្រះសីហនុ)៖ អង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ «លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ» លើកទី១ ឆ្នាំ២០១៧ នៅក្លឹបទីលានកីឡាស្តារក្រោនខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដឹងឲ្យថា ការប្រកួតបាល់ទាត់នេះ មានកីឡាករចំនួន ១៧ក្រុម ចែកចេញជា៤ប្រកួត។ ការប្រកួតបាល់ទាត់ពេលនេះ «ដើម្បីបង្កើតចំណងមិត្តភាព ពង្រឹងសុខភាពយុវជនឲ្យរឹងមាំ ចៀសឆ្ងាយពីគ្រឿងញៀន» និងអំពើអបាយមុខទាំងឡាយ ដោយផ្តោតយកចិត្តទុកដាក់លើទីលានវាលស្មៅ
លោកឧត្តមសេនីយ៍ទោ បានផ្ដល់នូវការណែនាំថា «កីឡាដើម្បីសុខភាពល្អ និងមានអនាគតភ្លឺស្វាង»៕