(កណ្ដាល)៖ កងរាជអាវុធហត្ថខេត្តកណ្ដាល ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅបន្ដសម្រាប់ឆ្នាំ២០១៧ ព្រមទាំងសម្ភោធដាក់ឲ្យប្រើប្រាស់អគារមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និងសមិទ្ធិផលនានា របស់កងរាជអាវុធហត្ថខេត្តកណ្តាល។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អភិបាលរងខេត្ត នាយកសាលាក្រាំងចេក នាយកសាលាកំបូល លោកឧកញ៉ា អ្នកឧកញ៉ា ស្នងការខេត្ត មេបញ្ជាការសឹករងខេត្ត ឧត្តមសេនីយ៍ មេបញ្ជាការរាជធានីខេត្ត ប្រធាន-អនុប្រធានមន្ទី ជុំវិញខេត្ត និង នាយ នាយរង អហខេត្ត សរុបចំនួន២១៦នាក់ ព្រមទាំងអភិបាលស្រុក ក្រុងទាំង១១ ផងដែរ៕