(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលដឹកនាំដោយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តំណាងលោក ហ៊ុន ម៉ាណែត ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋប្រមាណ២,៥០០នាក់ ក្នុងស្រុកគងពិសី។
ប្រជាពលរដ្ឋទាំង២,៥០០នាក់នេះ មកពីឃុំចំនួន៦ ក្នុងស្រុកគងពិសី ហើយការពិនិត្យ ព្យាបាលនេះដែរ ត្រូវបានធ្វើឡើងនៅ សាលាបឋមសិក្សាជ្រៃហូព្នៅ និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕