(ភ្នំពេញ)៖ អ្នកញៀនគ្រឿងញៀនទាំងអស់​ សូមមកទទួលសេវាព្យាបាលភាពញៀន គ្រឿងញៀនដោយស្ម័គ្រចិត្តនៅ តាមមូលដ្ឋានសុខាភិបាលសាធារណ:​ ដូចមានបង្ហាញក្នុងវីដេអូស្ពតខ្លីនេះស្រាប់​ ដោយមិនមានការម៉ាក់ងាយ និងការរើសអើងលើអ្នកញៀនគ្រឿងញៀនឡើយ។​ ក្រសួងសុខាភិបាល និង អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការគ្នាដើម្បីផលិតវីដេអូស្ពតខ្លីនេះ ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបានយល់ដឹងថា៖

(១) ភាពញៀនគ្រឿងញៀនអាចព្យាបាលបាន។

(២) មានសេវាព្យាបាលភាពញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:​ (មន្ទីរពេទ្យ និងមណ្ឌលសុខភាព)​ ដែលមានស្លាកសញ្ញាសម្គាល់ដូចបានបង្ហាញក្នុងវីដេអូស្ពតខ្លីនេះស្រាប់​ (​ពណ៌បៃតង និងក្រហម)។

(៣) អ្នកញៀនគ្រឿងញៀន ដែលស្ម័គ្រចិត្តមកទទួលយកសេវាពិនិត្យព្យាបាល នឹងទទួលបានការលើកលែងទោស យោងតាម មាត្រា ១០៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

(៤) មូលដ្ឋានសុខាភិបាលសាធារណ:​ (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ផ្តល់ការព្យាលភាពញៀនគ្រឿងញៀនជូនគ្រប់អ្នកញៀនគ្រឿងញៀនដោយរដ្ឋជាអ្នកចេញថ្លៃជួស។ វីដេអូស្ពតខ្លីនេះ ផលិតដោយការជួយឧបត្ថម្ភ បច្ចេកទេស និងថវិកា របស់អង្គការខាណា៕

សូមទស្សនាវីដេអូនដូចខាងក្រោម៖