Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបមេបញ្ជាការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

17-02-2017 21:13

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង​រាជអាវុធហត្ថ​លើផ្ទៃប្រទេស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារជាមួយប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជន​វៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ង្វៀង ហ័ងធ្វី មេបញ្ជាការយោធភូមិភាគទី៩។

ជួបពិភាក្សាការងារដ៏ជិតស្និទ្ធនេះ ធ្វើឡើងនៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអម​ដំណើរពីសំណាក់ នាយទាហាននៃយោធភូមិភាគទី៩។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានអញ្ចើញចូលរួមផងដែរ៕