(ភ្នំពេញ)៖ ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ ក្នុងពិភពលោកបានរៀបចំកម្មវិធីជប់លៀងមួយដែលមានឈ្មោះថា «Las Vegas Style Pool Party ដោយទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ ក្រោមការសហការជាមួយក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red នៅក្លិប DIB (Dara Independence Beach Club) កោះពេជ្រ កាលពីចុងសប្ដាហ៍កន្លងមក។
អ្នកគាំទ្រស្រាបៀរ Heineken និងភ្ញៀវបានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធី Pool Party ដែលបានរៀបចំដំបូងគេបង្អស់នៅកម្ពុជា និងបានធ្វើឡើងនៅទីកន្លែង ដែលជាអាងហែលទឹកធំជាងគេបំផុត នៅក្នុងរាជធានីភ្នំពេញ ហើយការរៀបចំប្រគំតន្រ្តីកាន់តែពិសេសអស្ចារ្យបានផ្តល់ជូនដោយលោក Leeroy Thornhill ជាសមាជិកស្ថាបនិកនៃក្រុមតន្រ្តីអេឡិចត្រូនិកដ៏ល្បីល្បាញអស្ចារ្យដែលមានឈ្មោះថា The Prodigy ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងបាននាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ រួមជាមួយនឹងតន្ត្រីករ មានទេពកោសល្យចម្រុះពូជសាសន៍ល្បីៗជាច្រើនរូបដូចជា Lefty មកពីប្រទេសហុងគ្រី ឌីជេ Rakky ឌីជេ Yoku និង Saint Vincent មកពីប្រទេសបារាំង និងTim Coates មកពីចក្រភពអង់គ្លេស។
លោក Leeroy Thornhill ជាតារាកិត្តិយសនៃកម្មវិធីពិសេសនេះ បានថ្លែងថា «ខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់ ដែលបានចូលរួមក្នុងកម្មវិធីពិសេសនេះ ដែលរៀបចំឡើងដោយស្រាបៀរ Heineken ក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red ហើយខ្ញុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងនាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះថ្មីៗ មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួមជាមួយនឹងតន្ត្រីករ ដែលមានទេពកោសល្យចម្រុះពូជសាសន៍ល្បីៗ ជាច្រើនរូបទាំងក្នុងសុ្រក និងក្រៅស្រុក»។
កម្មវិធី Pool Party នៅក្លិប DIB បានបើកជាផ្លូវការនៅម៉ោង៣រសៀល ថ្ងៃសៅរ៍ ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីនេះរហូតដល់យប់ជ្រៅ ហើយនឹងបានរីករាយក្រេបរសជាតិឆ្ងាញ់ នៃស្រាបៀរ Heineken។
ដើម្បីទទួលបាននូវព័ត៌មានថ្មីៗអំពីកម្មវិធីផ្សេងៗដែលឧបត្ថម្ភដោយស្រាបៀរ Heineken សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/Heineken/ ៕