Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការរងកងទ័ពជើងគោក៖ កងទ័ពទាំងអស់ ត្រូវរួម​សាមគ្គីគ្នា​សម្រេចផែនការ​ការងារ ឆ្នាំ២០១៧ ឲ្យកាន់តែ​មានប្រសិទ្ធភាព

17-02-2017 16:01

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោភូមិភាគទី៤ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានណែនាំឲ្យកម្លាំងកងទ័ពជើងគោកទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ​ ដើម្បីសម្រេចផែនការការងារ ឆ្នាំ២០១៧នេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោកមេបញ្ជាការរង លើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារយោធា ឆ្នាំ២០១៦ និងទិសដៅការងារយោធា ឆ្នាំ២០១៧ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ​ លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ​ ព្រមទាំងមេបញ្ជាការ​ មេបញ្ជាការរង និងនាយទាហាន ពលទាហានជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក ជា ម៉ន បានបញ្ជាក់ថា «កងកម្លាំងទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ​ ដើម្បីសម្រេចផែនការការងារ ឆ្នាំ២០១៧នេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត»

ទាំងលោកឧត្តមសេនីយ៍ឯក ជា ម៉ន ក៏ដូចជា លោក អ៊ុន ចាន់យ៉ាដា បានសម្ដែងនូវការកោតសរសើរដល់នាយ និងពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលបានសម្រេចបាភារកិច្ចជូនជាតិមាតុភូមិ៕