(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយពិភាក្សាអំពីកិច្ចការ អំពីកិច្ចការប្រឆាំងភេរវកម្ម។ នេះបើតាមការផ្សព្វផ្សាយនៅលើគេហទំព័រ Facebook របស់ស្ថានទូតអាមេរិក។
ស្ថានទូតបានផ្សព្វផ្សាយថា «លោកឯកអគ្គរដ្ឋទូត Heidt និងលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានធ្វើការពិភាក្សាគ្នាប្រកបដោយផ្លែផ្កាមួយក្នុងពេលដែលលោកទាំងពីរពិសារអាហារថ្ងៃត្រង់ក្នុងថ្ងៃនេះ នៅនិវាសដ្ឋានរបស់លោកឯកអគ្គរដ្ឋទូត។ ប្រធានបទពិភាក្សារួមមានកិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងនឹង ភេរវកម្ម»។
ស្ថានទូតនេះ ក៏រំលេចអំពីកិត្តិនាមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតដែរថា «លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាបត្រពីបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា West Point នៅឆ្នាំ ១៩៩៩»៕