ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជារបស់ លោក សាយ សំអាល់ នាំយកអង្ករចំនួន៥០បាវ ចែកជូនដល់សន្តិសុខ សាលាខណ្ឌពោធិ៍សែនជ័យ
17-02-2017 14:23
(ភ្នំពេញ)៖ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងឲ្យលោក សាយ សំអាល់ ជាប្រធាន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំយកអង្ករចំនួន៥០បាវ មកចែកជូន និងសួរសុខទុក្ខដល់ កងកម្លាំងប្រជាការពារសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត រក្សារនូវសន្តិសុខសណ្តាប់ធ្នាប់កាត់បន្ថបទល្មើសនានា នៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងអំណអរគុណជាខ្លាំងដល់លោក សាយ សំអាល់ និងក្រុមការងារដែលតែងតែយកចិត្តទុក្ខដាក់ ដែលបានផ្តល់អង្ករដល់សន្តិសុខ សាលាខណ្ឌពោធិ៍សែនជ័យ តាមរយៈក្រុមការងារយុវជនរាជធានីភ្នំពេញ នូវកាយវិការទឹកចិត្តដ៏ល្អប្រពៃ ដែលមិនអាចកាត់ថ្លៃបាននេះ សូមគោរពជូនពរ លោកប្រធាន និងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លៀសវៃ ជោគជ័យគ្រប់កិច្ចការ ព្រមទាំងបន្តបំរើបងប្អូនប្រជាពលរដ្ឋបន្តទៀត៕