(ភ្នំពេញ)៖ ចង់ទទួលបានភាពអស្ចារ្យ ក្នុងកម្មវិធីពិសេសៗ ក្នុងថ្ងៃខួបកំណើត ជួបជុំមិត្ដភក្ដ័ ក្រុមការងារ និងជាមួយក្រុមគ្រួសារ កុំភ្លេចណា មាននៅសាច់អាំងហេងហេង២ នៅបឹងត្របែក ដែលមានអាហារជាច្រើនមុខ គ្រឿងសមុទ្រស្រស់ៗធម្មជាតិ គ្មានជាតិគីមី ក្ដាម បង្កង បង្គារមឹក ត្រី សាច់គោ សាច់ជ្រូក បន្លែ បង្អែមផ្សេងៗ និងភេសជ្ជៈជាច្រើនមុខទៀតផងធានាឆ្ងាញ់ពិសា។
កាន់តែពិសេសនោះ សាច់អាំងផុយ រសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងទឹកច្រលក់ច្រើនមុខយ៉ាងឆ្ងាញ់ពិសារម៉ង រួមទាំងបានស្ដាប់បទចម្រៀងពិរោះៗពីតារាល្បីនៅកម្ពុជាផងដែរ ហើយកាន់តែស្រស់ស្រាយនោះ គឺទីធ្លារធំទូលាយ អនាម័យខ្ពស់ និងសេវាកម្មល្អថែមទៀត។
ដូច្នេះបើសិនជាអតិថិជនចង់ទទួលបានកម្មវិធីខួបកំណើតដ៏អស្ចារ្យ ដោយភាពសប្បាយរីករាយ ជាមួយនឹងការរៀបចំយ៉ាងពិសេស និងសេវាកម្មរហ័សទាន់ចិត្ដ អាហាររសជាតិឈ្ងុយឆ្ងាញ់ពិសា សូមអញ្ជើញមកកាន់ ហេងហេង ២ សាខាបឹងត្របែក។
គួរបញ្ជាក់ថា ហាងហេង ហេង២ សាខាបឹងត្របែក បានបើកសម្ពោធជាផ្លូវនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានកម្មវិធីពិសេស គឺពិសាសាច់អាំងថែមជូនស្រា ដោយមិនឥតគិតថ្លៃ ៕