(ភ្នំពេញ)៖ ថ្មីៗនេះក្រុមហ៊ុនទ្រូម៉ាន់នី បានប្រគល់រង្វាន់ជាច្រើនដល់អតិថិជនមីក្រូហិរញ្ញវត្ថុនិរន្តរ ដែលមានសំណាង ឈ្នះរង្វាន់ពីកម្មវិធី បង់ស្រួល! ឈ្នះស្រួល! ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ។
អ្នកឈ្នះទាំង២៥២នាក់ គឺជាអតិថិជនដែលបានធ្វើការបង់សងប្រាក់កម្ចី ជូនដល់មីក្រូហិរញ្ញវត្ថុនិរន្តរ តាមរយៈភ្នាក់ងារទ្រូម៉ាន់នីទាំង២៥ខេត្ត-ក្រុង ដែលរង្វាន់ទាំងនោះរួមមាន៖ ទូរទស្សន៍ LED ៣២អ៊ីញ២រង្វាន់ កង្ហា២០រង្វាន់ ឆ្នាំងបាយ៣០រង្វាន់ ចង្រ្កានហ្គាស៥០រង្វាន់ និងចានស្រាក់១៥០រង្វាន់។
គួរបញ្ជាក់ផងដែរថា អ្នកឈ្នះរង្វាន់ធំ គឺជាអតិថិជនដែលរស់នៅក្នុងខេត្តព្រៃវែង និងខេត្តកំពត។ ដូច្នេះ អតិថិជនដែលត្រូវបង់សងប្រាក់កម្ចី ទៅមីក្រូហិរញ្ញវត្ថុនិរន្តរទាំងអស់ អាចបង់សងតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ដែលនៅជិតលោកអ្នកបំផុត ដោយមិនចាំបាច់ធ្វើដំណើរទៅដល់មីក្រូហិរញ្ញវត្ថុនិរន្តរដោយផ្ទាល់នោះទេ ម្យ៉ាងទៀតលោកអ្នកមិនចាំបាច់ចំនាយថ្លៃសេវាកម្ម ក្នុងការបង់សងនោះទេ។
ក្រុមហ៊ុនទ្រូម៉ាន់នី សូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនមីក្រូហិរញ្ញវត្ថុនិរន្តរទាំងអស់ ដែលបានប្រើប្រាស់សេវាកម្មទ្រូម៉ាន់នី ក្នុងការបង់សងប្រាក់កម្ចីរបស់ខ្លួន!!