
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
បុរសវ័យចំណាស់២នាក់ បើកម៉ូតូឌុបគ្នា ទៅហូបកាហ្វេទាំងព្រឹកព្រលឹម ត្រូវរថយន្តបុកពី ក្រោយបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់
17-02-2017 14:06
(កំពង់ធំ)៖ បុរសវ័យចំណាស់២នាក់ បានជិះម៉ូតូឌុបគ្នាទៅហូបកាហ្វេទាំងព្រឹកព្រលឹម ស្រាប់តែត្រូវរថយន្តមួយគ្រឿង បើកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ នាវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ មាន់ អាយុ៥៧ឆ្នាំ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករងរបួសមានឈ្មោះឈឹម អាយុ៥៨ឆ្នាំ ទីលំនៅជាមួយគ្នាត្រូវបានបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកបារាយណ៍។
ចំណែករថយន្តបង្កហេតុ បានបើករត់គេចបាត់ស្រមោល។ សម្រាប់សាកសពជនរងគ្រោះ ត្រូវបានបងប្អូនយកទៅ
ធ្វើបុណ្យតាមប្រពៃណី។ ម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបារាយណ៍៕