(កោះកុង)៖ កម្លាំងអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរក្សាទុក និងចែកចាយថ្នាំញៀន នៅតាមតំបន់ព្រៃភ្នំ ក្នុងស្រុកថ្មបាំង។
លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ខេត្តកោះកុង បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សែម ភារម្យ អាយុ២៧ឆ្នាំ រស់នៅស្រុកថ្មបាំង មានមុខរបរកម្មកររោងចក្រ ហើយកម្លាំងរបស់លោក បានហូតវត្ថុតាងជាថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ធំ។
លោកបានបន្តថា ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕