(ភ្នំពេញ)៖ លោក ប៊ុនញ៉ាំង វរជិត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅ ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០១៧ សប្តាហ៍ក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស។

អំឡុងពេលទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជិត នឹងចូលបង្គគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ ក្រៅពីនោះ លោកក៏នឹងមានជំនួបជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ក្រសួងការបរទេស បានប្រកាសថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប៊ុនញ៉ាំង វរជិត នឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាព ហើយនឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសនិងប្រជាជន ទាំងពីរ៕

ខាងក្រោមនេះជាសេក្តីប្រកាសរបស់ក្រសួងការបរទេស៖