(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងថា គ.ជ.ប នឹងចាប់ផ្ដើមទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខ។
តាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១នេះ បានបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ រួចហើយនោះ ត្រូវទៅដាក់ពាក្យសុំចុះបញ្ជី នៅគណៈកម្មការឃុំ-សង្កាត់រៀបចំបោះឆ្នោតរៀងរាល់ថ្ងៃ ពេលព្រឹកចាប់ពីម៉ោង៧ ដល់ម៉ោង១១ និងនៅពេលរសៀល ចាប់ពីម៉ោង២ ដល់ម៉ោង៥៖៣០នាទី។
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖