Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ឃាត់រថយន្ត២គ្រឿង ដើម្បីត្រួតពិនិត្យអនុលោមភាព

17-02-2017 11:57

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឃាត់រថយន្តដឹកទំនិញចំនួន២គ្រឿង ដើម្បីត្រួតពិនិត្យអនុលោមភាព នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់រថយន្តទាំង២គ្រឿងនេះ មួយ​គ្រឿងមកពីមាត់ច្រកស្ទឹងហាវ ខេត្តព្រះសីហនុ ​និងមួយ​គ្រឿង​ទៀតមកពីព្រំដែនវៀតណាម ខេត្តស្វាយរៀង។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស៕