(ស្ទឹងត្រែង)៖ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដឹកនាំមន្រ្តីក្រោមឱវាទ សហការមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រូតពិនិត្យទំនិញ នៅក្នុងផ្សារ ដែលដាក់តាំងលក់ទំនិញគ្រប់ប្រភេទ ដូចជា៖ នំបញ្ជក់ ស្ពៅជ្រក់ មឹកបង្គា និងគល់ស្លឹកគ្រី តែជាលទ្ធផលពុំឃើញវត្តមានសារធាតុគីមីលើចំណីអាហារនោះទេ។
លោក គឹម ប្រុស បានឲ្យដឹងថា ការត្រួតពិនិត្យនេះ គឺផ្តោតទៅលើទំនិញដែលអាចខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មានសារធាតុគីមីហាមឃាត់ ព្រមទាំងត្រួតពិនិត្យ និងធ្វើការរក ផលិតផលដែលមានសារធាតុគីមី និងលើទីផ្សារផងដែរ។ ប៉ុន្តែជាលទ្ធផល គឺពុំឃើញវត្តមានសារធាតុគីមីលើចំណីអាហារនោះទេ ដោយពួកគាត់បាន យល់ដឹងច្រើនអំពីសុវត្ថិភាពចំណីអាហារ ហើយក្នុងប្រតិបត្តិការនេះ។ ក្នុងនោះផងដែរមន្រ្តីកាំកុងត្រូល ក៏បានណែនាំផលិតផលហួសកំណត់ នៃការប្រើប្រាស់កុំឲ្យដាក់លក់តទៅទៀតអី។
លោក គឹម ប្រុស បានអរគុណដល់អាជីវករទាំងអស់ដែលបានសហការ ជាមួយកម្លាំងរបស់លោកបាន យ៉ាងល្អប្រសើរផងដែរ៕