(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលស្រុកស្ទឹងហាវ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅចំណុចភូមិថ្មី រហូតដល់ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។
លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលឃាត់បានជនសង្ស័យចំនួន៤នាក់ (ស្រី២នាក់ ប្រុស២នាក់) រួមជាមួយថ្នាំញៀន១កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បើតាមលោកស្នងការ កម្លាំងនគរបាលរបស់លោក នឹងបន្តការងារនេះជាប្រចាំតាមបញ្ជាពីថ្នាក់ដឹកនាំ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស៕