(ស្ទឹងត្រែង)៖ រថយន្តសាំយ៉ុងដឹកឈើប្រណិត២គ្រឿង តែងតែលួចឆ្មក់ដឹកចូលខេត្ត ដើម្បីស្តុក និងបន្តទៅកាន់ប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះបង្ក្រាបបាន នៅថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី ក្បែរគល់ស្ពានសេកុង ក្រុងស្ទឹងត្រែង។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា រថយន្តសាំយ៉ុងទាំង២គ្រឿងខាងលើនេះ បានលួចឆ្មក់ដឹកឈើប្រណិត ចេញពីស្រុកសៀមប៉ាង ក្នុងគោលបំណងយកទៅស្តុកក្នុងខេត្ត រួចសាងបន្តទៅឲ្យរថយន្តសាំយ៉ុងរថឈ្នួល ដឹកអ្នកដំណើរពេលទៀបភ្លឺ ឆ្ពោះយកទៅកាន់ប្រទេសវៀតណាម។
ខណៈដែលឃាត់រថយន្តដឹកឈើនោះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនតៃកុងបើកបរម្នាក់ផងដែររួចបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរទៀត៕