(ភ្នំពេញ)៖ នៅកម្ពុជាសព្វថ្ងៃ សង្កេតឃើញថា មានក្រុមហ៊ុនជាច្រើនកំពុងរីកដុះដាលដូចផ្សិត មានទាំងក្រុមហ៊ុនខ្នាតតូច និងខ្នាតធំៗជាច្រើន ដោយក្រុមហ៊ុនខ្លះជាក្រុមហ៊ុនដែលដំណើរការ ដោយអ្នកវិនិយោគទុនបរទេស និងក្រុមហ៊ុនខ្លះទៀត ជាក្រុមហ៊ុនដែលដំណើរការដោយវិនិយោគទុនក្នុងស្រុក ហើយក៏មានមនុស្សជាច្រើន ក៏មានបំណង ចង់បង្កើតអាជីកម្ម ដោយខ្លួនឯងផងដែរ ទាស់ត្រង់ថាពួកគាត់នៅមិនទាន់យល់ច្បាស់ ពីច្បាប់ពាណិជ្ជកម្ម ឬរបៀបក្នុងការស្នើសុំសិទ្ធិ ដើម្បីដំណើរការក្រុមហ៊ុន និងចំណុចលំអិតសំខាន់ៗជាច្រើនទៀត ទាក់ទងទៅនឹងអាជីវកម្ម។
ម៉្យាងវិញទៀត ទោះបីជាលោកអ្នកមិនទាន់មានអាជីវកម្មផ្ទាល់ខ្លួន នៅក្នុងពេលនេះពិតមែន តែថ្ងៃក្រោយក៏មិនប្រាកដថា អ្នកមិនអាចដំណើរការក្រុមហ៊ុនដោយខ្នួនអ្នកផ្ទាល់ដែរ ដោយហេតុនេះហើយប្រសិនជាអ្នកសិក្សាពីវាឥឡូវនេះ ទោះបីមិនទាន់អនុវត្តវានៅពេលនេះ តែមិនប្រាកដថាថ្ងៃក្រោយ អ្នកមិនយកវាទៅអនុវត្តនោះឡើយ ដូចមនុស្សភាគច្រើន គិតថា គ្មានការសិក្សាណា ដែលគ្មានប្រយោជន៍សម្រាប់អ្នកនោះឡើយ។
ដូចនេះដើម្បីស្រាយចម្ងល់ផ្សេងៗទាក់ទងនឹងច្បាប់ពាណិជ្ជកម្ម លោកអ្នកអាចសិក្សាបានជាមួយសាលា CamEd Business School ប្រសិនបើលោកអ្នកសិក្សាទៅលើវគ្គ ច្បាប់ពាណិជ្ជកម្មកម្ពុជា លោកអ្នកនឹងទទួលបានចំណេះដឹងជាច្រើន ព្រោះអ្នកនឹងសិក្សាទៅលើ ចំណុចសំខាន់ៗនៅក្នុងប្រព័ន្ធច្បាប់ ប្រព័ន្ធតុលាការ ការដោះស្រាយជម្លោះ ឬដំណើរការជំនុំជម្រះក្តី ដោយផ្តោតពិសេស ទៅលើការដោះស្រាយវិវាទមុខជំនួញ ច្បាប់សហគ្រាសពាណិជ្ជកម្ម ច្បាប់ទៅលើការវិនិយោគ ការយល់ដឹងសញ្ញាណទូទៅ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម នីតិការងារនិងនីតិកិច្ចសន្យា លក្ខណ្ឌមូលដ្ឋាននិងលក្ខណ្ឌសំខាន់ៗសម្រាប់ការបង្កើតក្រុមហ៊ុន ភាពផ្លូវការនៃការបង្កើតក្រុមហ៊ុន ការគ្រប់គ្រងមូលធននិងការផ្តល់ហិរញ្ញវត្ថុក្រុមហ៊ុន ច្បាប់ស្តីពីគណនេយ្យសវនកម្ម និងវិជ្ជាជីវៈគណនេយ្យ ច្បាប់ស្តីពីការបោះពុម្ពផ្សាយ និងចរាចរណ៍ នៃមូលប័ត្រ មិនមែនរដ្ឋាភិបាល និងយល់ដឹងពីចំណុចផ្សេងៗជាច្រើនទៀត ដែលទាក់ទងទៅនឹងដំណើរការអាជីវកម្ម។
ដូច្នេះហើយប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់បន្ថែមទៅលើ ព័ត៌មានផ្សេងៗទាក់ទងទៅនឹងមុខវិជ្ជាសិក្សារបស់សាលា CamEd Business School លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្ទាល់ របស់សាលាបាន គឺ www.cam-ed.com ឬក៏លោកអ្នកអាចមកសាកសួរព័ត៌មានលម្អិតនៅទីតាំងផ្ទាល់ នៅផ្ទះលេខ៦៤ ផ្លូវ១៦៨ រាជធានីភ្នំពេញ៕