Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលអន្ដោប្រវេសន៍ ឃាត់ខ្លួនជនជាតិចិន៤៤នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់

16-02-2017 19:25

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ​បានចុះត្រួតពិនិត្យការដ្ឋានសំណង់មួយ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ​ដោយឃាត់បានជនជាតិ ៤៤នាក់ ដែលចូលមកធ្វើការដោយខុសច្បាប់ និងខ្លះមិនមានលិខិតឆ្លងដែន។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះដែរ ក៏មានការសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ​ជនជាតិចិនទាំង ​៤៤នាក់នេះ ស្រី​២នាក់ ​ក្នុងនោះមានលិខិតឆ្លងដែនចំនួន​១៨នាក់ ហើយអ្នកទាំងនេះគ្មានសៀវភៅការងារ​ និង២៦នាក់ គ្មានលិខិតឆ្លងដែន។

ក្រោយឃាត់ខ្លួនជនបរទេសទាំង ២៦នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនីតិវិធី៕