(ភ្នំពេញ)៖ TNM TV Online បានចុះកិច្ចសហប្រតិបត្តិការជាមួយ Came HR ដើម្បីពង្រីកការផ្សាយរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ និងបំរើផលប្រយោជន៍មហាជន និងអ្នកស្វែងរកការងារ ធ្វើនៅក្នុងប្រទេសកម្ពុជា។
នាយក TNM TV Online លោក សែម បូរ៉ា បានលើកឡើងថា ការចុះកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រីកការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ចំណែកនាយកក្រុមហ៊ុន Came HR លោក Sunny Wen បានថ្លែងឲ្យដឹងថា ការចុះកិច្ចសហប្រតិបត្តិការនេះ ដោយមានទស្សនៈវិស័យប្រហាក់ប្រហែលគ្នាពីដៃគូ ដើម្បីពង្រីកវិសាលភាពលើកការផ្សព្វផ្សាយ។
ពិធីចុះហត្ថលេខានោះ ក៏មានការចូលរួមជាសាក្សីពីលោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា, លោក ប៉ែន បូណា នាយកគ្រប់គ្រងព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ PNN និងប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោក លឹម ជាវុត្ថា នាយកគ្រប់គ្រងអង្គភាពព័ត៌មាន Fresh News និងជាអគ្គលេខាធិការរង នៃសមាគមអ្នកសារព័ត៌មានកម្ពុជា និងប្រធានសមាគមមួយចំនួន ព្រមទាំងក្រុមអ្នកសារព័ត៌មានផងដែរ៕