(ភ្នំពេញ)៖ ត្រកូល XE របស់ Jaguar ជាប្រភេទរថយន្ដស៊ីដាន មានថាមពលដូចរថយន្តស្ព័រប្រណិតដាច់គេ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅបែបសម័យថ្មី ក្នុងការប្រើប្រាស់រថយន្ដ សមទៅនឹងមុខតំណែង ទាំងនៅក្នុងការងារ និងអាជីវកម្ម ព្រោះ Jaguar XE មើលទៅទាន់សម័យ និងស៊ីវីល័យបំផុតបែបស្ព័រ ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង និងការរចនាដ៏ល្អឥតខ្ចោះ ទាំងតូខ្លួន និងបច្ចេកវិទ្យាទំនើប។
បើនិយាយពីសុវត្តិភាពវិញ រថយន្ដ Jaguar XE ត្រូវបានលើកពានផ្កាយ៥ លើរថយន្ដដែលផ្ដល់សុវត្តិភាពខ្ពស់បំផុតដល់អ្នកបើកបរ និងអ្នករួមដំណើរជាមួយ ពី Euro NCAP កាលពីឆ្នាំ២០១៥ កន្លង។ រថយន្ដ Jaguar XE ត្រូវបានផលិតដោយលោហៈធាតុអាលុយមីញ៉ូមសុទ្ធរហូតទៅដល់ ៨០% ដែលធ្វើឲ្យរថយន្ដ ស្វិត មាំ និងមានសុវត្តិភាពខ្ពស់។
បើទោះបីជា Jaguar XE ជាប្រភេទរថយន្ដស៊ីដានក៏ពិតមែន ប៉ុន្ដែម៉ាស៊ីនរបស់វា ជាប្រភេទម៉ាស៊ីនរថយន្ដប្រណាំង ដែលមានសន្ទុះខ្លាំងបើធៀបទៅរថយន្ដប្រភេទដូចគ្នាដទៃផ្សេងទៀត ហើយJaguar XE ជារថយន្ដដែលមានតម្លៃទាបជាងគេ ក្នុងចំណោមរថយន្ដម៉ាក Jaguar ទាំងអស់ ហើយសម្រាប់ទីផ្សារកម្ពុជា ត្រូវបានដាក់លក់ក្នុងតម្លៃ ៨៥,៧៥០ដុល្លារឡើងទៅ។
ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសូមទំនាក់ទំនង៖ 023 888-811 / 070 999-111 ឬ ចូលទៅកាន់វេបសាយ៖ http://www.jaguarcambodia.com, ទំព័រ Facebook: Jaguar Cambodia និងទំព័រ Instagram ផ្លូវការ: @JaguarCambodia៕