(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ នាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ទៅចែកជូនប្រជាពលរដ្ឋ ដែលឆ្លងទន្លេ និងមរណភាព ជាង៣០០គ្រួសារ នៅស្រុកចំនួន២ គឺស្រុកព្រះស្តេច និងស្រុកមេសាង ខេត្តព្រៃវែង។
លោក សែម គន្ធា បានឲ្យដឹងថា សម្រាប់ថ្ងៃនេះក្រុមការងារទាំងអស់ដឹកនាំដោយលោក ស សុខា បាននាំយកមូលនិធិសម្តេច ក្រឡាហោម ទៅចែកជូន ប្រជាពលរដ្ឋចំនួន៣០៣គ្រួសារ នៅស្រុកទំាំង២នេះ ក្នុងនោះមានគ្រួសារមរណចំនួន៥៨គ្រួសារ។ សម្រាប់ប្រជាពលរដ្ឋមួយគ្រួសារ ទទួលបានថវិកាចំនួន២០ម៉ឺនរៀល។
នៅក្នុងឱកាសនោះលោក ស សុខា បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចក្រឡាហោម ស ខេង ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
បើតាមលោក សែម គន្ធា ការចែកមូលនិធិនេះនឹងធ្វើឡើងជាបន្តបន្ទាប់ នៅតាមបណ្តាលស្រុក ខេត្តព្រៃវែង៕