(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយកម្លាំងសមត្ថកិច្ច បានផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យ និងបានរកឃើញថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានរថយន្ដចំនួន៤១១៨គ្រឿង ដែលមិនបានមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ហើយរថយន្ដទាំងនោះត្រូវបានតម្រូវឲ្យបង់ពន្ធ រួមទាំងប្រាក់ពិន័យសរុបប្រមាណ៣៥៦៩លានរៀល (ប្រមាណជា៨៩២៤០២,៥ដុល្លារ)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីព័ត៌មាន អគ្គនាយដ្ឋានពន្ធដារ សូមជម្រាបជូនសាធារណជនដែលជាម្ចាស់រថយន្ដ មេត្តាជ្រាបថា ដោយសង្កេតឃើញថា រថយន្ដដែលមិនទាន់បានប្រកាសបង់ពន្ធ នៅតែចរាចរណ៍លើដ ផ្លូវនៅឡើយនោះ ដូច្នេះក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្ដយុទ្ធនាការចុះត្រួតពិនិត្យលើរថយន្ដណាដែលមិនទាន់ បង់ពន្ធប្រភេទនេះតទៅទៀត ដើម្បីឲ្យច្បាស់ថា យានយន្ដទាំងអស់បានបំពេញកាតព្វកិច្ចបង់ពន្ធ ដោយស្មើរភាពគ្នាតាមការកំណត់ដោយច្បាប់។
សូមព័ត័មានលម្អិត នៃសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារខាងក្រោមនេះ៖