Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តរតនគិរី រៀបចំសិក្ខាសាលា «ត្រួតពិនិត្យ តាមដានជំងឺឆ្លង និងឆ្លើយតបការរាតត្បាត តាមព្រំដែនភាគកណ្តាល កម្ពុជា-វៀតណាម-ឡាវ»

16-02-2017 14:16

(រតនគិរី)៖ លោក លន់ សុភាព អភិបាលស្តីទីខេត្តរតនគិរី ព្រមទាំងលោកវេជ្ជបណ្ឌិត លី សុវណ្ណ តំណាងក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត ស៊ី ប៊ុនហូម (ឡាវ) និងលោកវេជ្ជបណ្ឌិត ងូ យិន ធីបីធុយ (វៀតណាម) បានរៀបចំសិក្ខាសាលាស្តីពីការត្រួតពិនិត្យ, តាមដានជំងឺឆ្លង និងឆ្លើយតបការរាតត្បាត តាមព្រំដែន រវាងចង្កោមភាគកណ្តាលភាគីកម្ពុជា មានខេត្តរតនគិរី ស្ទឹងត្រែង និងព្រះវិហារ ចំណែកប្រទេសឡាវ មានខេត្ត អត្តពឺ ចំប៉ាសាក់ និងភាគីវៀតណាមខេត្តកន្ទួម យ៉ាឡាយ។ សិក្ខាសាលាខាងលើនេះ បានរៀបចំធ្វើ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នាសាលប្រជុំសណ្ឋាគាររតនៈសម្បត្តិ ទីរួមខេត្តរតនគិរី។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានជម្រាបគណៈប្រតិភូអន្តរជាតិថា មន្ទីរលោកគ្រប់គ្រង ការិយាល័យ ស្រុកប្រតិបត្តិចំនួន២គឺ ស្រុកប្រតិបត្តិក្រុងបានលុង និងស្រុកប្រតិបត្តិស្រុកបរកែវ មានមន្ទីរពេទ្យបង្អែក ចំនួន២គឺ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកបរកែវ ព្រមទាំងមានមណ្ឌលសុខភាពចំនួន២៧។

លោកបានបន្ថែមទៀតថា សម្រាប់ប៉ុស្តិ៍សុខភាពចំនួន៧ គ្របដណ្តប់ដោយប្រជាពលរដ្ឋ ប្រមាណ២០ម៉ឺននាក់ ដែលមាន ៨ជនជាតិ។

លោកបន្តថា ខេត្តរតនគិរី ស្ថិតក្នុងតំបន់ខ្ពង់រាប ប្រជាពលរដ្ឋរស់នៅដោយធ្វើចំការ, ស្រែរស់នៅតាមទំនៀមទំលាប់ ជនជាតិ ហើយកាលពីអតីតកាល ប្រមាណ១៥ឆ្នាំមុន ខេត្តរតនគិរី ជាខេត្តដែលមានការផ្ទុះជំងឺរាតត្បាតច្រើនជាងគេ៕