Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា ចេញទៅប្រទេសថៃ មួយរយៈ ដើម្បីពិនិត្យសុខភាព

16-02-2017 13:09

(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោងប្រមាណ១០៖២០នាទី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឆ្ពោះទៅកាន់ប្រទេសថៃ ជាមួយភរិយា និងក្រុមគ្រួសាររបស់លោក។

លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា លោក កឹម សុខា ចេញទៅប្រទេសថៃលើកនេះ ដើម្បីពិនិត្យសុខភាពទូទៅ។ លោកបញ្ជាក់ ការទៅពិនិត្យសុខភាពលើកនេះ ធ្វើឡើងតាមការណាត់ជួបរបស់ក្រុមគ្រូពេទ្យនៅទីក្រុងបាងកក ហើយលោក កឹម សុខា គ្រោងនឹងត្រឡប់មកកម្ពុជាវិញ នៅចុងសប្តាហ៍នេះ៕